工地开放|匠心筑家,眼见为实

ចំណងជើង៖ ការបើកការដ្ឋានជាសាធារណៈ|ស្នាដៃសាងសង់ដ៏ល្អឥតខ្ចោះ ឃើញផ្ទាល់នឹងភ្នែកទើបជឿជាក់ថាជាការពិត

美好人居体验,我们是认真的

ចំណងជើងរង៖ យើងខ្ញុំយកចិត្តទុកដាក់យ៉ាងម៉ត់ចត់លើបទពិសោធន៍នៃការស្នាក់នៅដ៏ល្អរបស់លោកអ្នក

6月25日,金边中心城项目工地开放体验,近百位业主零距离感受了匠心工艺的精髓。从一纸蓝图,到家的轮廓逐渐清晰,从造梦生活,到亲身体验家的美好。

ថ្ងៃទី២៥ ខែមិថុនា ការដ្ឋានគម្រោងបុរី អ & អេហ្វ បានបើកចំហរជាសាធារណៈ ដើម្បីឱ្យម្ចាស់ផ្ទះជិត១០០នាក់ទទួលបានបទពិសោធន៍ផ្ទាល់អំពីភាពល្អប្រណីតនៃស្នាដៃសាងសង់របស់ក្រុមការងារយើងខ្ញុំ។ ចាប់តាំងពីប្លង់មួយសន្លឹកៗ រហូតដល់លេចចេញជារូបរាងផ្ទះបន្តិចម្តងៗ តាំងពីនឹកគិតស្រមើស្រមៃដល់ជីវភាពរស់នៅរបស់ខ្លួន រហូតដល់បានដកបទពិសោធន៍ភាពល្អប្រណីតនៃផ្ទះអនាគតរបស់ខ្លួន។

高僧开光祈愿

កម្មវិធីសូត្រមន្ត ប្រោសព្រំសុំសេចក្តីសុខនិងសេរីសួស្តីដោយសម្តេចព្រះពោធិវ័ង្ស អំ លឹមហេង

信仰的仪式感

កម្មវិធីតាមបែបសាសនា

在这个95%人口信仰佛教的国家,佛教仪式感早已成为社会活动中不可或缺的一部分。6月25日一早,金边中心城项目前广场举行了佛塔开光、圣水祈福仪式,现场热闹非凡,氛围浓郁。

នៅក្នុងប្រទេសដែលមានប្រជាជន ៩៥% មានជំនឿលើព្រះពុទ្ធសាសនា កម្មវិធីតាមបែបព្រះពុទ្ធសាសនាបានក្លាយទៅជាផ្នែកមួយដ៏សំខាន់មិនអាចខ្វះបាននៅក្នុងកម្មវិធីសង្គមនានា។ ព្រឹកថ្ងៃទី២៥ ខែមិថុនា នៅក្នុងបរិវេណទីធ្លាមុនគម្រោងបុរី អ & អេហ្វ បានរៀបចំកម្មវិធីសូត្រមន្ត ប្រោសព្រំ សុំសេចក្តីសុខនិងសេរីសួស្តី ទៅតាមបែបបទព្រះពុទ្ធសាសនា ក្រោមបរិយាកាសអ៊ូអរ និងឱឡារិកជាទីបំផុត។

柬埔寨王国第一副僧侣主席高僧翁林恒亲王亲自主持了佛塔开光仪式,仪式完毕后,高僧带领项目领导游走项目内部,一边走一边挥洒圣水,寓意风生水起,风调雨顺,为金边中心城祈愿,也为所有业主带去祝福。

សម្តេចព្រះពោធិវ័ង្ស អំ លីមហេង សម្តេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកម្មវិធីសូត្រមន្ត ប្រោសព្រំសុំសេចក្តីសុខនិងសេរីសួស្តី ទៅតាមបែបបទព្រះពុទ្ធសាសនា បន្ទាប់ពីកម្មវិធីសូត្រមន្តត្រូវបានបញ្ចប់ សម្តេចព្រះពោធិវ័ង្ស អំ លីមហេងបាននិមន្តដឹកនាំថ្នាក់ដឹកនាំគម្រោងធ្វើដំណើរនៅក្នុងទីតាំងគម្រោង និមន្តបណ្តើរ ប្រោសព្រំទឹកមន្តបណ្តើរ បួងសួងសុំសេចក្តីសុខ សេរីសួស្តី ចម្រុងចម្រើន ចូលកើតមានដល់បុរី អ & អេហ្វ ក៏ដូចជាបួងសួងសុំសេចក្តីសុខជូនម្ចាស់ផ្ទះទាំងអស់ផងដែរ។

登高天际之上

ឡើងទៅកាន់អគារខ្ពស់កប់ពពក

俯瞰金边繁华

គយគន់ភាពរីកចម្រើនរុងរឿងរបស់ទីក្រុងភ្នំពេញ

度过了一个充满佛家仪式感的清晨,6月25日的行程到达了重头戏部分——登高35层天际雅居,俯瞰金边万象繁华。

បន្ទាប់ពីកម្មវិធីតាមបែបព្រះពុទ្ធសាសនាត្រូវបានបញ្ចប់ទៅនាពេលព្រឹកព្រលឹមនោះ កម្មវិធីថ្ងៃទី២៥ ខែមិថុនា ក៏បានចូលមកដល់វគ្គសំខាន់បំផុត នោះគឺការអញ្ជើញឡើងទៅកាន់អគារកម្ពស់ ៣៥ជាន់ ដើម្បីគយគន់មើលទេសភាពនិងភាពរីកចម្រើនរុងរឿងរបស់ទីក្រុងភ្នំពេញ។

金边中心城项目总经理慷慨激昂的致辞之后,项目工作人员带领参与工地开放体验的业主及合作伙伴们登上项目A2栋35层——项目顶层,俯瞰晨光中的首都金边。

បន្ទាប់ពីលោកអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ អ & អេហ្វ បានថ្លែងសុន្ទរកថាដ៏មានន័យរួច ក្រុមការងារនៅក្នុងគម្រោងនោះ បានដឹកនាំម្ចាស់ផ្ទះនិងដៃគូសហការដែលបានអញ្ជើញចូលរួមកម្មវិធីបើកការដ្ឋានជាសាធារណៈ ឡើងទៅកាន់ដំបូលអគារ A2 ជាន់ទី៣៥ ដើម្បីគយគន់មើលទេសភាពដ៏ស្រស់ត្រកាលនៃរាជធានីភ្នំពេញ។

鸟瞰古老壮观的百色河从繁华年轻的城市中川流而过,留下静谧的两岸河景。绵长的金边动脉——莫尼旺大道和洪森大道,交叉汇集,无边感受高速发展中的首都日新月异的城市风光。

ទន្លេបាសាក់ដ៏ធំល្វឹងល្វើយនិងមានអាយុកាលចាស់ណាស់ទៅហើយ បានហូរកាត់ទីក្រុងដ៏វ័យក្មេងនិងរីកចម្រើនរុងរឿងមួយ ដោយបន្សល់ទុកនូវទេសភាពដ៏ស្រស់ស្អាតតាមមាត់ទន្លេទាំងសងខាង។ នៅទីតាំងត្រង់នេះ គឺជាចំណុចប្រសព្វរវាងមហាវិថីព្រះមុនីវង្សនិងមហាវិថីសម្តេចហ៊ុនសែន ដែលជាសរសៃឈាមទីក្រុងភ្នំពេញ អាចឱ្យយើងគយគន់មើលទេសភាពរាជធានីភ្នំពេញដែលកំពុងតែអភិវឌ្ឍឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ។

匠心承诺兑现

គោរពពាក្យសន្យា បញ្ចេញស្នាដៃសាងសង់ដ៏ល្អឥតខ្ចោះ

眼见才最真实

មើលឃើញផ្ទាល់នឹងភ្នែក ទើបអាចជឿជាក់ថាជាការពិតបាន

人们向往着外部世界的万千繁华,但也憧憬着实实在在的美好人居体验。时光积淀匠心,不负归家期许,金边中心城在不动声色中让生活有声有色。

គ្រប់គ្នាតែងតែសម្លឹងមើលភាពរីកចម្រើនរុងរឿងនៅពិភពខាងក្រៅ ហើយក៏តែងតែសង្ឃឹមថាខ្លួនឯងនឹងអាចដកបទពិសោធន៍រស់នៅតាមលក្ខណៈប្រណីតបែបនេះផងដែរ។ ពេលវេលាបានផ្តល់ឱកាសឱ្យក្រុមការងាររបស់យើងបញ្ចេញស្នាដៃដ៏ប៉ិនប្រសប់ឥតខ្ចោះ មិនឱ្យគ្រប់គ្នាខកបំណងឡើយ បុរី អ & អេហ្វ បានខិតខំកែប្រែជីវភាពរស់នៅរបស់អ្នកគ្រប់គ្នាឱ្យកាន់តែមានន័យបន្តិចម្តងៗ ពីមួយថ្ងៃទៅមួយថ្ងៃដោយមិនដឹងខ្លួន។

为了让业主零距离更直观地了解到未来新家的模样,从项目前广场到项目顶层,都伴有专人多语言讲解,从工艺到材料,从建筑外部展现到内部章法都一一说明解析。

ដើម្បីឱ្យម្ចាស់ផ្ទះបានឃើញរូបរាងផ្ទះអនាគតរបស់ពួកគេកាន់តែច្បាស់ តាំងពីបរិវេណទីធ្លាមុខគម្រោង រហូតដល់ដំបូលអគារ សុទ្ធតែមានអ្នកជំនាញធ្វើការពន្យល់បកស្រាយជាច្រើនភាសា តាំងពីការឌីហ្សាញ រហូតដល់សម្ភារប្រើប្រាស់ តាំងពីផ្នែកខាងក្រៅសំណង់អគារ រហូតដល់ផ្នែកខាងក្នុងអគារ សុទ្ធតែបានពន្យល់បកស្រាយយ៉ាងលម្អិត និងច្បាស់លាស់។

匠心是什么?匠心是见微知著,从细节见品质,每一个产品和服务追求到极致。无论是产品品质、研发设计、工程质量、还是物业管理等各个环节,金边中心城力求精细雕琢、精益求精。

ស្នាដៃដ៏ល្អឥតខ្ចោះគឺជាអ្វី? ស្នាដៃដ៏ល្អឥតខ្ចោះ សំដៅទៅលើស្នាដៃការងារដែលម៉ត់ចត់ ល្អិតល្អន់ តាមរយៈចំណុចតូចៗ អាចឱ្យយើងមើលឃើញពីភាពប្រណីត ឥតខ្ចោះរបស់វា ផលិតផលនិងសេវាកម្មនីមួយៗ សុទ្ធតែទាមទារនូវភាពឥតខ្ចោះ។ មិនថាគុណភាពផលិតផល ការស្រាវជ្រាវនិងឌីហ្សាញ គុណភាពសំណង់ ឬក៏សេវាកម្មគ្រប់គ្រងអចលនទ្រព្យនោះទេ នៅតាមផ្នែកនីមួយៗ បុរី អ & អេហ្វ សុទ្ធតែទាមទារភាពប្រណីត ឥតខ្ចោះ
ទាំងអស់។

当佛家的祈愿邂逅新家的期许,当细致入微的细节打动人心。从底层车库到天际顶层,从新家内部装修到窗外繁华,在这段工地开放之旅中,业主们见证了金边中心城铸造的品质居所,感受着归家的舒适与喜悦。

កម្មវិធីតាមបែបព្រះពុទ្ធសាសនាបានជួយបួងសួងសុំសេចក្តីសុខជូនដល់ម្ចាស់ផ្ទះទាំងអស់ ចំណែកឯស្នាដៃការងារដ៏ល្អវិចិត្រ បានធ្វើឱ្យគ្រប់គ្នាមានក្ដីរំភើប និងស្ញើចសរសើរ
យ៉ាងខ្លាំង។ តាំងពីចំណតយានយន្តនៅជាន់ខាងក្រោម រហូតដល់ដល់អគារជាន់កំពូល តាំងពីដេគ័រខាងក្នុងផ្ទះ រហូតដល់ទេសភាពខាងក្រៅផ្ទះ នៅក្នុងដំណើរទស្សនកិច្ចការដ្ឋានលើកនេះ ម្ចាស់ផ្ទះទាំងអស់បានចូលរួមធ្វើជាសក្ខីភាពចំពោះគុណភាពសំណង់អគារបុរី
អ & អេហ្វ ហើយក៏បានដកស្រង់បទពិសោធន៍នៃការរស់នៅក្នុងផ្ទះដែលមានផាសុកភាព និងពោរពេញទៅដោយភាពរីករាយផងដែរ។