ស្ថាប័នអំណាចកំពូលនៃប្រទេសចិនប្រារព្ធធ្វើមហាសនិ្នបាតប្រចាំឆ្នាំ

    ថ្ងៃទី ២២ ខែ​ឧសភា មហាសនិ្នបាត​​ប្រចាំ​ឆ្នាំ​នៃ​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​បាន​ប្រារព្ធ​ធ្វើ​នៅ​ក្រុង​ប៉េកាំង ។ អ្នក​ដឹក​នាំ​បក្ស​និង​រដ្ឋ​ មាន​លោក ស៊ី ជីនភីង ប្រធាន​រដ្ឋ​ចិន​ជា​ដើម​មាន​វត្ត​មាន​ក្នុ​ងមហា​សន្និបាត​ ។ តំណាង​ប្រជាជន​ទូទាំង​ប្រទេ​សចិន​ចំនួន ២៨៩៧​រូប​​បាន​ចូល​រួម​ពិធី​បើក​ ដែល​​សមស្រប​នឹង​ការ​កំណត់​ខាង​ច្បាប់ ។

新华社照片,北京,2020年5月22日 十三届全国人大三次会议在京开幕 5月22日,第十三届全国人民代表大会第三次会议在北京人民大会堂开幕。 新华社记者 姚大伟 摄


  ដោយ​រង​ផល​ប៉ះពាល់​ពី​ជំងឺ​កូវីដ​១៩ ដូច្នេះនេះ​គឺ​ជា​លើក​ទី​មួយ​ហើយ​ ដែល​មហាសន្និបាត​ប្រចាំ​ឆ្នាំ​នៃ​ស្ថាប័ន​អំណាច​កំពូល​នៃ​ប្រទេស​ចិន​បាន​ពន្យារ​ពេល​បើកធ្វើ​នៅ​​ខែ​ឧសភាព ក្នុង​រយៈ​ពេល​២២​ឆ្នាំ​កន្លង​មក​ ។ ក្នុង​ពិធីបើក​នៅ​ថ្ងៃ​ដដែល មុន​ដំបូង អង្គ​ប្រជុំ​គ្រប់​រូប​បាន​ ឈរ​ស្មឹងស្មាធ​ ដើម្បី​រំលែក​ទុក្ខ​វីរជនដែល​បាន​ពលី​ជីវិត​ក្នុ​ងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ​១៩ និង​អ្នក​ស្លាប់​បាត់​បង់​ជីវិត​ដោយសារ​ជំងឺ​នេះ ។


    លោក លីខឺឈាង នាយក​រដ្ឋមន្ត្រី​ចិន​បាន​រាយការណ៍​ការងារ​រដ្ឋាភិបាល​ក្នុ​ងមួយ​ឆ្នាំ​កន្លង​ទៅ​​ជូន​មហា​សន្និបាត​ និង​​លើក​ឡើង​សេចកី្ត​ស្នើ​ចំពោះ​ការងារ​ឆ្នាំ​នេះ ព្រម​ទាំងលើក​​ជូន​ឱ្យ​មហាសន្និបាត​ពិនិត្យ​ពិភាក្សា ។ ក្នុង​នាម​ជា​តួ​អង្គ​សេដ្ឋកិច្ច​ធំ​ទី​ពីរ​នៅ​លើ​ពិភពលោក តើ​ប្រទេស​ចិន​បាន​​ទប់​ទល់​នឹង​ផល​ប៉ះពាល់​ដែល​បណ្តាល​មក​ពី​ជំងឺ​កូវីដ​១៩​យ៉ាង​ម៉េច ដើម្បី​សម្រេច​គោល​ដៅកំណត់​ជា​ស្រេច​ ក៏ដូច​ជា​ជំរុញ​កំណែ​ទំរង់​និង​បើក​ទូលាយ​ ប្រការ​ទាំង​នេះ​ត្រូវ​​មជ្ឈដ្ឋាន​ក្រៅ​ចាប់​អារម្មណ៍យ៉ាង​ខ្លាំង ។

    ក្រៅ​ពី​នេះ មហាសន្និបាត​នៅ​មាន​របៀបវារៈពីរ​ដែល​ពាក់​ព័ន្ធ​នឹងការងារ​តាក់តែង​ច្បាប់ គឺ​ពិនិត្យ​ពិភាគ្សា​សេចក្តី​ព្រាង​ច្បាប់ក្រម​​រដ្ឋប្បវេណី​ដំបូង​របស់​ប្រទេស​ចិន ព្រម​និង​សេចកី្ត​ព្រាង​ច្បាប់​ស្តីពី​ការ​បង្កើត​របបច្បាប់​​និង​យន្តការ​អនុវត្ត​​ឱ្យ​បាន​ពេញ​លេញ​សម្រាប់​គាំពារ​សន្តិសុខ​​នៃ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង ៕