លោកប្រធាន​រដ្ឋ​ចិន​ស៊ីជីនភីង​ចងចាំ​ដំបូន្មានរបស់​ម្តាយ​ក្នុង​ការ​បំពេញកាតព្វកិច្ចរបស់ខ្លួន

កន្យា
លោកប្រធាន​រដ្ឋ​ចិន​ស៊ីជីនភីង​ចងចាំ​ដំបូន្មានរបស់​ម្តាយ​ក្នុង​ការ​បំពេញកាតព្វកិច្ចរបស់ខ្លួន

នៅ​ក្នុង​ការិយាល័យ​របស់​លោក​ស៊ីជីនភីង​អគ្គលេខាធិការនៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុនិស្តចិន​ ​តែងតែ​បាន​ដាក់​ទុក​រូបថត​ជា​ច្រើនសន្លឹកដែល​ថតជាមួយ​ឪពុកម្តាយនិង​ក្រុម​គ្រួសាររបស់​លោក។ដោយសារ​គ្រួសារ​ជា​ថ្នាក់រៀន​ទី​១​ ​ឪពុកម្តាយជា​គ្រូបង្រៀនដំបូងបង្អស់​សម្រាប់​កូន​ក្នុង​មួយ​ជីវិត។ដូច្នេះ​ ​លោក​ស៊ីជីនភីង​តែងតែ​ចងចាំ​ដំបូន្មាន​របស់​ម្តាយ​ក្នុង​ការ​បំពេញកាតព្វកិច្ចរបស់ខ្លួន។


ក្នុង​នាមជា​ឪពុកម្តាយនិង​អាណាព្យាបាល ​គួរ​បង្រៀន​គំនិតសីលធម៌ល្អសម្រាប់​កូនតាំង​ពី​ក្មេង​ហើយ​នាំ​ឱ្យ​ពួកគេ​ក្លាយជា​មនុស្ស​ល្អ​មាន​សុចរិតភាពនិង​រួម​ចំណែក​ក្នុង​កិច្ច​កសាង​ប្រទេស​ជាតិ​និង​មាន​ផលប្រយោជន៍​សម្រាប់​ប្រជាជនបន្ទាប់ពី​ធំឡើង។គ្រួសារ​របស់​លោក​ស៊ីជីនភីង​គឺជា​ថ្នាក់បង្រៀនបែប​នេះដែលបាន​ណែនាំឱ្យ​លោក​ក្លាយជា​មនុស្ស​ល្អ​មាន​សុចរិតភាព។


លោក​ស៊ីជីនភីង​ផ្តល់តម្លៃដល់​គ្រួសារ​និង​សាច់ញាតិ។ប៉ុន្តែលោក​តែងតែមិនបាន​ជួបជុំគ្នា​ជា​មួយ​គ្រួសារ​ដោយ​សារ​រវល់ការងារ​ជា​អ្នក​ដឹកនាំ​ម្នាក់។ពេលវេលា​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន​កាល​ពី​ឆ្នាំ​២០០១​ ​លោក​ស្រី​Qixin ម្តាយ​របស់​លោក​ស៊ីជីនភីង​បាន​សន្ទនា​តាម​ទូរស័ព្ទ​​ជា​មួយ​លោក​ស៊ីជីនភីង​ដែល​ពេល​នោះ​ជា​អភិបាលខេត្តហ្វូជានថា ​ដរាបណាអ្នកបំពេញការងាររបស់អ្នកឱ្យបានល្អ ​គឺជាកិច្ចកត្តញ្ញូដ៏ធំបំផុត​ក៏ដូចជា​មាន​ទំនួល​ខុស​ត្រូវ​ចំពោះ​គ្រួសារ ​ចំពោះ​ខ្លួន​អ្នក។


រាប់សិបឆ្នាំ​កន្លងទៅ ​មិនថា​ការងារ​របស់​លោក​មាន​ការ​ផ្លាស់ប្តូរ​យ៉ាង​ណា​ ​តែ​​លោកតែងតែ​ចងចាំ​ដំបូន្មានរបស់​ម្តាយ​ក្នុង​ការ​បំពេញកាតព្វកិច្ចរបស់ខ្លួនជានិច្ច។