រូបថត​៦​សន្លឹក​របស់​លោក​ស៊ីជីនភីង​និង​ម្តាយ​របស់​លោក​

 ពេល​លោក​ស៊ីជីនភីង​ប្រធានរដ្ឋ​ចិន​មាន​អាយុ​៥​ឬ៦​ឆ្នាំ ម្តាយ​របស់​លោក​បាន​អៀវ​លោក​​ស៊ីជីនភីង​ទៅ​ទិញ​សៀវភៅ​រឿង​លោកYueFei​។

បន្ទាប់​ទិញ​មក ​ម្តាយ​របស់​លោក​ចាប់ផ្តើម​និទាន​រឿង​តបស្នងសង​គុណ​ជាតិ​ដោយ​ភក្តីភាព​និង​រឿង​ម្តេយ​YueFeiសាក់​​អក្សរ​នៅ​ខ្នង​YueFei​​។
អក្សរ”精忠报国”(តប​ស្នងសងគុណ​ជាំតិ​ដោយ​ភក្តីភាព​)បាន​ញ៉ាំង​ឱ្យ​លោក​ស៊ីជីនភីង​​ចងចាំ​រហូត​ដល់​បច្ចុប្បន្ននេះ​ ​ហើយ​ក៏​ជា​គោលដៅ​ដែល​លោក​​ស្វែង​រក​​ពេញ​មួយ​ជីវិត​ផងដែរ​។

លោកស្រីQiXin​ម្តាយ​របស់​លោក​ស៊ីជីនភីង​មាន​របៀប​រស់នៅ​ដ៏​សាមញ្ញ​រាបសា​នៅ​រហូត​មក​​ ​មិន​ធ្លាប់​ធ្វើរឿង​ដើម្បី​ផលប្រយោជន៍​ខ្លួន​​ដោយសារ​ជា​ភរិយា​របស់​លោក​XiZhongxun​អតីត​ឧបនាយករដ្ឋមន្ត្រី​ចិន​នោះ​ឡើយ​។​មិន​គិត​ថា​ ​ប្រើ​ទំនាក់​ទំនង​របស់​ប្តី​ដើម្បី​ផ្ទេរ​ការងារ​ទៅ​អង្គភាព​នៅ​​ជិត​ផ្ទះ​ ​គ្រាន់​តែ​ធ្លាប់​អញ្ជើញ​ចូលរួម​សកម្មភាព​ការ​ទូត​ម្តង​ប៉ុណ្ណោះ​ក្នុង​នាម​ជា​ភរិយា​របស់​ឧបនាយករដ្ឋមន្ត្រី​ចិន​។

ត្រកូល​​លោក​ស៊ីជីនភីង​បាន​​បង្រៀន​កូន​ចៅ​យ៉ាងម៉ឺងម៉ាត់​អំពី​ការ​​រស់​នៅ​ដោយ​សំចៃនិង​ឧស្សាហព្យាយាម​។​មិនថានឿយហត់​យ៉ាង​ណា​ក៏ដោយ ​លោក​ស្រី​Qixin​ក៏​តែង​តែ​ចាត់​ទុក​ការងារ​ជា​អាទិភាព​ មិន​​ដែល​ធ្វើ​ឱ្យ​ខក​ខាន​ការងារ​ឡើយ​។​រីឯលោក​ស៊ីជីនភីង​ដែល​ទទួល​​ឥទ្ធិពល​ពី​ឥរិយាបថ​គ្រួសារ​ ​ក៏​មាន​​របៀប​រស់នៅ​ដ៏​សាមញ្ញ​រាបសា​ផងដែរ។

ពេល​លោក ស៊ីជីនភីង​ចុះ​ទៅ​ធ្វើ​ស្រែចម្ការ​​នៅ​តំបន់​ភាគ​ខាង​ជើង​ខេត្ត​ ស្រានស៊ី ​ម្តាយ​លោក​បាន​ដេរថង់​​ក្រណាត់​តូច​មួយ​សម្រាប់​ដាក់អំបោះ​និង​ម្ជុល ហើយ​លើថង់​ក្រណាត់​​នេះ​បាន​ប៉ាក់​អក្សក្រហម​ថា “​ដួង​ចិត្ត​អ្នក​ម្តាយ”!

ក្នុង​អំឡុង​ពេល​លោកទៅ​​ធ្វើ​ស្រែចម្ការ​​នៅ​ភូមិ Liangjiahe លោក​មិន​ដែលធ្វើ​​ឱ្យ​អ្នក​ម្តាយ​អស់​សង្ឃឹម​ទេ ។ ពេល​ធ្វើ​ស្រែចម្ការ​​នៅ​ជនបទ​រយៈ​ពេល​៧​ឆ្នាំ លោក​បានភ្ជាប់​មនោសញ្ចេតនា​​យ៉ាង​ជ្រាល​ជ្រៅ​ជា​មួយ​អ្ន​ក​ភូមិនៅ​​តំបន់​ភាគ​ខាង​ជើង​នៃ​ខេត្ត​ស្រាន​ស៊ី ។

កាល​ពី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ចិន​ឆ្នាំ ២០០១ ​ម្តាយលោកបានហៅ​​ទូរស័ព្ទទៅ​​លោកដែល​កាល​នោះ​លោក​ជា​អភិបាល​ខេត្ត Fu Jian ។ ប៉ុន្តែ បុណ្យ​ចូល​ឆ្នាំ​ថ្មី​ចិន​នេះ​ លោក ស៊ី ជីនភីង មិន​បាន​​​ត្រឡប់​ទៅ​ក្រុងប៉េកាំង​វិញដើម្បី​ជួប​ជុំ​ជា​មួយ​ឪពុក​ម្តាយ​ទេដោយ​សារ​ជាប់​រវល់​ភារកិច្ច​ ។
ពេល​ឮថា កូន​ប្រុស​មិន​អាច​ត្រឡប់មក​​ផ្ទះ​វិញ​ដោយសារ​ជាប់​រវល់​ការងារ​ ម្តាយ​លោក​​បែរ​ជា​សប្បាយ​ចិត្តណាស់​​ ហើយ​ឆ្លើយ​តប​ថា “​ឱ្យ​តែ​កូន​ធ្វើ​ការ​ងារ​ឱ្យ​បាន​ល្អ នោះគឺជា​ភាព​កតញ្ញូចំពោះ​ឳពុក​ម្តាយហើយ​ ហើយ​ក៏​ជាការ​ទទួល​​ខុស​ត្រូវ​ចំពោះ​ក្រុម​គ្រួសារ​និង​ខ្លួន​ឯង​ផង​ដែរ ”។

ក្នុង​ការិយាល័យ​​របស់​លោក ស៊ី ជីនភីង បាន​ដាក់​តាំង​រូប​ថតដែល​លោក​ថត​ជា​មួយឳពុក​ម្តាយ​និង​ក្រុម​គ្រួសារ ក្នុង​នោះ​ មាន​រូប​ថត​មួយ​សន្លឹក​បាន​ថត​នៅ​ពេល​លោក​និង​ម្តាយ​លោក​កាន់​ដៃ​គ្នា​ដើរ​​កំសាន្ត​ក្នុង​សួន ៕