柬埔寨江西总商会举行新年抱团“凝乡情,迎新春”谋发展联谊会

 

1月13日晚,柬埔寨江西总商会在金边举行新年抱团“凝乡情,迎新春”谋发展联谊会,柬埔寨中国商会会长陈长江先生,柬埔寨孔子学院中方院长柴可清先生,以及在柬的江西企业家,在柬的华人社团代表到场祝贺。

柬埔寨江西总商会会长魏思钰发表讲话说,自2018年3月第二届理事会就职以来,商会积极为会员企业创造商机,慰问中方抵柬参演部队官兵,资助柬埔寨贫困学校等多种形式慈善公益活动,多次救助旅柬乡亲,按计划完成了商会各项工作。

柬埔寨江西商会目前会员总数已超过200家。魏思钰表示,未来将携会员企业参与全球江西商会联谊,为会员企业创造更多的商机。

 

សមាគមពាណិជ្ជកម្មខេត្តជាំងស៊ីនៅកម្ពុជា រៀបចំកម្មវិធីជួបជុំគ្នា ដើម្បីបង្កើតឱកាសវិនិយោគ

អានផ្ទាល់ ៖ សភាពាណិជ្ជកម្មចិននៃខេត្តជាំងស៊ី  ប្រចាំនៅកម្ពុជា បានរៀបចំអាហារសាមគ្គីភាព នៅរាជធានីភ្នំពេញ ដើម្បីឱ្យពាណិជ្ជករដែរមកពីខេត្តនេះ មានឱកាសជួបជុំគ្នា និងស្វែងរកដៃគូរធ្វើជំនួញ។

ពិធីនេះ ត្រូវបានរៀបចំឡើងនៅ យប់ថ្ងៃទី​១៣ ខែ មករា ឆ្នាំ ២០១៩ នៅភ្នំពេញ ដែលមានការចូលរួមពីប្រធានសមាគម​, តំណាងវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាកម្ពុជា និងពាណិជ្ជករខ្មែរ ចិន ជាច្រើននាក់ ។

ប្រធានសភាពាណិជ្ជកម្មនៃខេត្តជាំងស៊ី  លោក Wei Siyu បានថ្លែងថា   ចាប់តាំងពីឆ្នាំ 2018 សភាពាណិជ្ជកម្ម បានបង្កើតឱកាសអាជីវកម្មយ៉ាងសកម្មសម្រាប់ក្រុមហ៊ុនដែលជាសមាជិក ខណៈដែលខ្លួនកំពុងតែទាក់ទាញអ្នកវិនិយោគចិន មកវិនិយោគនៅកម្ពុជាបន្ថែមទៀត។ បើតាមលោក Wei Siyu ក្រៅពីការធ្វើជំនួញ ខាងសមាគមក៏បានចូលរួមធ្វើកម្មវិធីសប្បុរសធម៌នៅកម្ពុជា ដូចជាសាងសង់សាលារៀននៅកម្ពុជាផងដែរ។​

សភាពាណិជ្ជកម្មខេត្តJiangxi ត្រូវបានបង្កើតឡើងនៅកម្ពុជាកាលឆ្នាំ 2014 ជាមួយនឹងគោលបំណងនៃការបង្កើតទំនាក់ទំនងល្អ និងសហការ ក្នុងការបង្កើនមិត្តភាពឱ្យកាន់តែជិតស្និទ្ធរវាងប្រទេសទាំងពីរ។

បច្ចុប្បន្ននេះ សមាគមពាណិជ្ជកម្មចិននៃខេត្តជាំងស៊ីនៅកម្ពុជា មានសមាជិក  VIP សរុបជាង 200 ដែលពួកគេបានកំពុងសហការជាមួយគ្នា និងកំពុងស្វែងរកក្រុមហ៊ុនផ្សេងទៀត ដើម្បីចូលរួមវិនិយោគ និងដើម្បីបង្កើតឱកាសវិនិយោគឱ្យបានច្រើននៅលើទឹកដីកម្ពុជា៕​